តើអ្នកបានថ្លឹងកាហ្វេទេមុនពេលឆុង?
May 11, 2023
កាហ្វេឆ្ងៀម គឺជា feedback ដែលយើងបានលឺរាល់ថ្ងៃ សំរាប់អ្នកលក់កាហ្វេ ប៉ន្តែហើយមូលហេតុដែលយើងចាប់អារម្មណ៏មុនគេគឺកាហ្វេលីង ខ្លោច ប៉ន្តែតាមបទពិសោធន៏របស់ខ្ញុំមូលហេតុចំបងបំផុតនោះគឺបញ្ហា Dosing។
ការវាល់កាហ្វេ ខ្វះ ឬលើសគឺបង្ករបញ្ហាដូចគ្នារ បើសិនយើងវាល់លើស ក៏នាំអោយមានបញ្ហា ទឹកហូរយឺត នៅអោយ Over extract ដោយលែកបើយើង វាល់ខ្វះក៏នាំអោយទឹកហូរលឿនជ្រុល វិញ កត្តាទាំងពីរគឺអាចនាំអោយឆ្ងៀមដូចគ្នារ។
ការប្រើប្រាស់ជញ្ចីងដើម្បីថ្លឹងកាហ្វេ អាចជួយអោយយើង កាត់បន្ថយនូវកំហុសក្នុងការឆុង Espresso បានមួយចំណែកធំ។
តើគួរថ្លឹងកាហ្វេប៉ុន្មានសំរាប់ Espresso?
- Single Espresso: 8g
- Double Espresso: 18g
រឿងដែលគួរធ្វើនោះគឺអនុវត្តនូវ ទំលាប់ឆុងដោយប្រើជញ្ចីងថ្លឹង អោយបានលឿន និងកាត់បន្ថយការកំពប់ម្សៅកាហ្វេ។