Mocha
May 1, 2023
កាហ្វេ Mocha គឺជាកាហ្វេដែលមានជាតិ សូកូឡា វាប្រហាក់ប្រហែលគ្នារជាមួយនិង Latte ឬ Cappuccino ដែរ អ្វីដែលលើសនោះគឺរសជាតិ Chocolate។
គ្រឿងផ្សំ:
- កាហ្វេ Espresso 2 shots
- ម្សៅ Chocolate 1 Table Spoon (ស្លាបព្រាបាយ)
- ទឹកដោះគោស្រស់
របៀបធ្វើៈ
- ដាក់ម្សៅ Chocolate ទៅក្នុងពែងកាហ្វេ
- ឆុង Double Espresso ដាក់ចូលក្នុងពែងតែមួយ រួចកូរអោយអោយម្សៅ Chocolate រលាយចូលគ្នារជាមួយកាហ្វេ
- ចាក់ទឹកដោះគោស្រស់ចូលទៅក្នុងកំប៉ុង Steam រួច Steam ទឹកដោះគោដើម្បីអោយបាន Foam និងកំដៅក្តៅល្មម 70-50អង្សា C.
- ចាក់ទឹកដោះគោដែល Steam ហើយចូលជាមួយ កាហ្វេនិងម្សៅ Chocolate ដែលបានលាយរួច។ យើងអាចរចនាការចាក់ទឹកដោះគោនេះតាមរបៀប Latte Art បាន.
សំរាប់កំរិតផ្អែម គួរដាក់ស្ករ ស ឬ ស្ករ Brown Sugar អោយអតិថិជានដាក់តាមតំរូចចិត្ត។